ព័ត៌មានជាតិ

លុយជាង១២លានដែលជនសង្ស័យលួចបាន៥ថ្ងៃ តែត្រូវសមត្ថកិច្ចឃាត់យកមកវិញ

កណ្តាល:ករណី អំពើលួចកាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺចំណុច ផ្វេលុយឈ្មោះហ៊ុយ ធារី និងផ្ទះឈ្មោះសំ សម្បត្តិ ភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះ
១-ឈ្មោះហ៊ុយ ធារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ
ទីលំនៅភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះសំ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតុទូទីលំនៅភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនសង្ស័យ
ឈ្មោះ អាន ភារ: ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែកទីលំនៅ ភូមិព្រែកតាសរ ឃុុព្រែកតាសរ ស្រុកពោធិរៀងខេត្តព្រៃវែង(ឃាត់ខ្លួននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១)
សម្ភារ:បាត់បង់
១-ប្រាក់រៀល ចំនួន១២លានរៀល
២-ទូរសព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន ០១ គ្រឿង
វត្ថុតាងចាប់យក:
១-ទូរសព្ទដៃម៉ាកOPPO F9 ពណ៌ទឹកប៊ិចចំនួន ០១ គ្រឿង (របស់ជនសង្ស័យ)
២-ទូរសព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន ០១ គ្រឿង (របស់ជនរងគ្រោះ)
៣-ប្រាក់រៀលចំនួន ០៨លានរៀល (របស់ជនរងគ្រោះ)
កម្លាំងសមត្ថកិច្ចបន្តអនុវត្តទៅតាមនីតិវិធី៕

 

មតិយោបល់