ដ្ឋបាលទីក្រុង Zhengzhou បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនប្រមាណ ២០០ ០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Zhengzhou ខេត្តហឺណាននៅភាគកណ្តាលប្រទេសចិនដោយសារគ្រោះទឹកជំនន់ដ៏ធំមួយ។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយកាសែត Beijing Daily ថា «គិតត្រឹមម៉ោង ៧:០០ព្រឹក (23:00 ថ្ងៃអង្គារ) កាលពីថ្ងៃទី ២១ ខែកក្កដា មានគ្រោះមហន្តរាយធម្មជាតិបានប៉ះពាល់ដល់ប្រជាជន ៣៦ ០០០នាក់ ហើយប្រជាជនប្រមាណ ២០០ ០០០នាក់ត្រូវបានជម្លៀសចេញជាបន្ទាន់»។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រជាជនជាង ២០ ០០០នាក់បានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ និងលុបបំបាត់ផលវិបាកនៃគ្រោះទឹកជំនន់នេះ។
កំណត់ត្រាព្យុះភ្លៀងបានវាយប្រហារទីក្រុងនេះក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំង ការដាច់ចរន្តអគ្គិសនី និងការរំខានដល់ចរាចរណ៍។ គ្រោះទឹកជំនន់នេះត្រូវបានរាយការណ៍ថា មានមនុស្ស ១២នាក់បានស្លាប់ និងបានបំផ្លាញទំនប់មួយនៅជិតទីក្រុង Zhengzhou ៕
មតិយោបល់