បាត់ដំបងៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង៤៥នាទីរសៀល ចំណុចផ្លូវជាតិ ៥៧ B ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១លើករថយន្ត និងម៉ូតូ បង្កដោយរថយន្តម៉ាក ស្តារិច ពណ៌ប្រផះក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB 9976 អ្នកបើកបរឈ្មោះ ណង អុល ភេទប្រុស អាយុ ៥៣ឆ្នាំ (គ្មានរបួស) រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចមកដល់ចំណុច ក៏បុកម៉ូតូដែលឆ្លងផ្លូវចំពីមុខម៉ូតូម៉ាក សង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ មិនស្គាល់ស្លាកលេខ បើកបរដោយឈ្មោះ គង់ គីម ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នៅនិងកន្លែងកើតហេតុ)។
ការខូចខាតរួមមាន៖
-របួសធ្ងន់ ០០នាក់ ស្លាប់ចំនួន ០១នាក់ របួសស្រាល០០នាក់។
-ខូចខាត ម៉ូតូ០១គ្រឿង រថយន្ត០០១គ្រឿង
មូលហេតុ៖ ដោយសារតែមានរថយន្តធុនធ្ងន់ចតនៅខាងស្ដាំរថយន្តស្តារិចបាំងមើលមិនឃើញម៉ូតូ ចំណែកម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ក៏បុកអូសម៉ូតូជាប់ឡានធ្លាក់ផ្លូវ មនុស្សស្លាប់កន្លែងកើតហេតុតែម្តង។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចបានប្រគល់សាកសពជនរងគ្រោះប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងទាំងពីរប្រគល់អោយជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់