ព័ត៌មានជាតិ

បុរសគ.ថ្លង់ម្នាក់ត្រូវរថភ្លើងបុករងរបួសធ្ងន់ នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹក ចំណុចក្បែររ៉ារថភ្លើងវាលរេញ ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរថភ្លើង ០១ខ្សែធ្វើដំណើរទិសដៅពី ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកបុរសម្នាក់ឈ្មោះ ឡុក គ (គ ថ្លង់) ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដែលកំពុងដើរលើផ្លូវរថភ្លើង ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្ន រថភ្លើងបានបន្តដំណើរទៅមុខបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ៕

មតិយោបល់