បន្ទាយមានជ័យ:ប្រភពយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថា ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចាស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នាទីរសៀល មានករណីអគ្គិភ័យភ្លើងឆេះផ្ទះបងប្អូនប្រជាពលរដ្ឋដែលផ្ទះម្ចាស់ឈ្មោះ ព្រិល អើយ ភេទ ស្រី អាយុ ៦១ ឆ្នាំ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកចំនួន២៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានចំនួន០១គ្រឿង បានចុះជួយពន្លត់និងសង្គ្រោះ ជញ្ជូនសម្ភារៈគ្រប់គ្រងបានរលត់១០០% ប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ។
+ រងការខូចខាតៈ
- ផ្ទះទំហំ ៧x៩ មែត្រ ឈើលើថ្មក្រោម ប្រក់ក្បឿង
- ផ្ទះផ្នែកខាងលើខូចខាតទាំងស្រុង
- ប្រាក់បាទចំនួន ៧០០០ បាត
- ប្លងដីចំនួន ០៣ ប្លង់
- គ្រែដេកចំនួន ០១
- ខោអាវមុងភួយ
+ មនុស្សពុំមានគ្រោះថ្នាក់អ្វីឡើយ
+ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកថ្មពួក…

មតិយោបល់