ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ​រស់នៅម្នាក់ឯងគ្មានសាច់ញាតិ បានដេកស្លាប់នៅក្រោមផ្ទះ

បន្ទាយមានជ័យ:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសវ័យចំណាស់៥៩ឆ្នាំម្នាក់ ដេកស្លាប់ក្រោមផ្ទះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០និង១៤នាទីថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតនៅភូមិចក់ពួក​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេ​ត្ត​បន្ទាយមានជ័យ​ ។

តាមការបញ្ជាក់ពី​សមត្ថកិច្ច​មូលដ្ឋាន​ បានឲ្យដឹងថា​​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ចាន់ សែន (ហៅ​ ភព) ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំ​ កើតហេតុខាងល ​។ សមត្ថកិច្ច​ បញ្ជាក់បន្ថែមថា​​ តាមការឲ្យដឹងថាពីអ្នកជិតខាង​ បានប្រាប់ថា​ ជនរងគ្រោះធ្លាប់មាន ជំងឺលើសឈាម​ រស់នៅតែម្នាក់ឯងគ្មានសាច់ញាតិនោះទេ ។

ក្រោយមក​សមត្ថកិច្ច​ បានបង្កើនគណ:កម្មការពិនិត្យសព ដោយមានការចូលរួមកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកស្វាយចេក​ កម្លាំងប៉ុស្តិ៍ស្លក្រាម​ កម្លាំងប៉ុស្តិ៍ព្រំដែនថ្នល់បែក ៩១១​ មេភូមិ​ គ្រូពេទ្យប្រចាំមណ្ឌលសុខភាព ចក់ពួក​ពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ រួចបានប្រគល់​សពជូនអាជ្ញាធរដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​

មតិយោបល់