ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតម្ដុំផ្លូវអគ្គិសនីភូមិថ្មី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ៩នាក់ ជិះម៉ូតូឆ្វេលបីជុំ យកដុំថ្មគប់និងដកដាវកាប់ប្លន់យកម៉ូតូម៉ាក លែត ស៊េរីឆ្នាំ២០១៨ ពីជនរងគ្រោះម្នាក់បានដោយសុវត្ថិភាព។
សូមបញ្ជាក់ ករណីនេះជនរងចេញពីធ្វើការវិញ ហើយក៏បានចូលផឹកស្រាក្រឡុកអស់មួយថូ ខណៈបញ្ឆេះម៉ូតូរៀបចំចេញដំណើរត្រឡប់ទៅបន្ទប់ជួលវិញ ស្រាប់តែលេចមុខជនសង្ស័យច្រើននាក់ មកធ្វើសកម្មភាពគប់ដុំថ្ម និងដកដាវកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូទៅបាត់តែម្ដង។
ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចជួយ ធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ និងបក្ខពួកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់