ភ្នំពេញៈ កាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃ និង ជញ្រ្ជាំង ចំនួន២ភូមិ ស្ថិតនៅក្នុងភូមិតាកុច ឃុំដើមឫស និងភូមិដើមត្រាំង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ករណីខាងលើនេះ ទំហំនៃការឆេះប្រហែល១០ ហិចតា មិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ។ កម្លាំងសហការផ្នែកជំនាញស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលដើមឫស និងឃុំអន្លង់រមៀតបានរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង បានរលត់ជាស្ថាពរ មិនបណ្តាលឲ្យឆេះរាលដាលបន្តទៀត ៕
មតិយោបល់