ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤០នាទី ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង ការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចការ៉ាស់សាំងសូគីម៉ិច ផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហាក់ ឃាង ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជាបន្តនៅម៉ោង ៥និង១០នាទី សមត្ថកិច្ចជំនាញបានឃាត់ម្នាក់ទៀតនៅចំណុចភូមិអណ្តូង៤ សង្កាត់គោគរកា ខណ្ឌព្រែកព្នៅ ឈ្មោះ លី ស្រីលក្ខ័ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមអនឡាញ។

វត្ថុតាងដកហូតសរុបក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ថង់ធំល្មម។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វេីការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់