ព័ត៌មានជាតិ

កំលាំងអន្តរាគម៍ខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស២នាក់ និងអាវុធខ្លី១ដើម

ភ្នំពេញ៖ មនុស្ស២នាក់ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគម៍ខណ្ឌសែនសុខធ្វើការឃាត់ខ្លួន រួមនឹងអាវុធខ្លី១ដើមសង្ស័យករណីប្រព្រឹតនៅបទល្មើសផ្សេងៗ។
ការឃាត់ខ្លួនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ០២ និង ៣០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១០៧ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុននិងឃាត់ គឺកម្លាំងអន្តរាគម៍បានធ្វើកាល្បាតនៅចំណុចខាងលើហើយឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FU.2092 មានកាសង្ស័យសមត្ថកិច្ចដេញតាមឃាត់ឆែកឆេពេលនោះរកឃើញ កាំភ្លើងខ្លី១ដើមម៉ាកK54 គ្មានលេខ បង់១ គ្រាប់៤ និងអាឌី១ដើម ។

ភ្លាមនោះសមត្ថកិច្ចក៏ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើកាសាកសួរ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ខាងលើទី១ឈ្មោះ រ៉ា វណ្ណី ភេទប្រុសអាយុ៣០ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិសែនជ័យ (ជាអ្នកកាន់អាវុធ) និងទី២ឈ្មោះ វង់ ថេង ភេទប្រុសអាយុ២៥ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័ទាំង២នាក់រួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

photo_2016-05-02_14-45-54

មតិយោបល់