ព័ត៌មានជាតិ

សន្តិសុខវ័យចំណាស់ម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ក្បែរកង់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១០ និង១៩ នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រទះឃើញ បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្បែរកង់មួយគ្រឿង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ សពជនរងគ្រោះមានអាយុជាង៥០ឆ្នាំ មុខរបរជាសន្តិសុខ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់