ព័ត៌មានជាតិ

បុរស ២នាក់ រងរបួសធ្ងន់ស្រាលបន្ទាប់ពីបុកចូលក្រោមរថយន្តយ៉ាងពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍មួយដែលបុរស ២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបញ្រ្ចាសទិសបុកចូលក្រោមរថយន្ត ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ៨៤ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2Q-9436បើកបរក្នុងទិសដៅកើតទៅលិចរហូតមកដល់ចំណុចកើតហេតុមានបុរស២នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2AL-8122 បើកក្នុងទិសដៅពីលិចទៅកើតបញ្រ្ចាសទិសគ្នា ស្រាប់តែប៉ះជាមួយម៉ូតូមួយគ្រឿងទៀត ហើយជ្រុលចង្កូតទៅចំហៀងផ្លូវម្ខាងទៀតចូលក្រោមរថយន្តពេញទំហឹងតែម្តង និងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូម្ខាងទៀតទៅបាត់ស្រមោល។

ក្រោយកើតហេតុហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យចុះធ្វើការវែងយករក្សាទុកដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់