ខេត្តកំពត៖ កាស៊ីណូសាន់ដេ ដែលមានទីតាំងក្នុងច្រកទ្វារអន្តរជាតិព្រែកចាក បច្ចុប្បន្នបាននិងកំពុងបើកស្វាគមន៍ភ្ញៀវជនជាតិខ្មែរ២៤ម៉ោង ហើយការបើកបនល្បែងនេះក៏មានគេលួចទម្លាយថា ម្ចាស់កាស៊ីណូ ឈ្មោះចាន់ វិទូ ពុំទាន់បានរត់ច្បាប់អាជីវកម្មនៅឡើយទេ ដោយគ្រាន់តែបង់លុយប្រចាំខែជូនអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ។តាមការលើកឡើងពីមន្ត្រីសមត្ថកិច្ចនៃតំបន់ទល់ដែនខាងលើបានឲ្យដឹងថា សព្វថ្ងៃនេះកាស៊ីណូសាន់ដេកំពុងតែឡើងកូដសម្បើមណាស់ព្រោះបច្ចុប្បន្នក្នុងច្រកទ្វារអន្តរជាតិមានតែកាស៊ីណូតែ២ប៉ុណ្ណោះ គឺកាសីុណូសាន់ដេនិងកាស៊ីណូ ដឺវីមាណ ។ប៉ុន្តែបើយើងប្រៀបធៀបកាស៊ីណូទាំង២គឺកាស៊ីណូសាន់ដេមានភ្ញៀវចូលលេងល្បែងច្រើនជាងគេ ហើយភ្ញៀវទាំងនោះភាគច្រើនជាជនជាតិខ្មែរដែលធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន។គេបានទម្លាយទៀតថា ថ្វីត្បិតកាស៊ីណូសាន់ដេគ្មានច្បាប់ទម្លាប់បែបនេះក៏ដោយ ប៉ុន្តែម្ចាស់កាស៊ីណូហាក់ដូចជាមានអំណាចខ្លាំងក្លាដោយបានរៀបចំឲ្យមានផ្នែកសន្តិសុខយាមកាមដ៏តឹងរឹង ដោយពុំមានអ្នកណាហ៊ានចូលទៅជ្រៀតជ្រែកបានឡើយ។ម្យ៉ាងទៀតកាស៊ីណូសាន់ដេក៏ពុំអនុញា្ញតិ្តឲ្យអ្នកសាពត៌មាននៃអង្គភាពណាមួយចូលក្នុងបរិវេណកាស៊ីណូបានឡើយ ព្រោះនៅទីនោះមានសន្តិសុខឈរត្រៀបត្រាចាំឃ្លាំមើលគ្រប់វិនាទី សូម្បីអ្នកដំណើរមកពីឆ្ងាយក៏ត្រូវការឆែតឆេរនិងសួនាំផងដែរ។មន្ត្រីដដែលបានបង្ហើបទៀតថា…
មតិយោបល់