ព័ត៌មានជាតិ

ពិធីការនី​ កែវ ចាន់និមល និងស្វាមី រួមទាំងកូន ឆ្លងជំងឺកូវីដ១៩

ចំពោះការ បញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បានឲ្យដឹងថាពិធីការិនីហង្សមាស លោកស្រី​ កែវ ចាន់និមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ ចំពោះអ្នកនាង កែវ ចាន់និមល ដែលជា ពិធីការិនី ប្រចាំ ហង្សមាស ប្តី និងកូនស្រីរបស់គាត់ អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី ៧មីនា ហើយ​លទ្ធផល​ចេញមក មានកូវីដ១៩ ទាំង ៣នាក់។

ក្នុងនោះ សេចក្តីរាយការណ៍បន្តថា អ្នកនាង កែវ ចាន់និមល បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំ​ថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅ​ជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់​ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។

រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់​ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ផងដែរ។ យ៉ាងណាមិញ ពេលនេះ លោកស្រី កែវ ចាន់និមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាត​ឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន៕

ប្រភព៖ khmerload

មតិយោបល់