ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ ពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមជាមួយនឹងយោបល់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹក នាំធ្វើការឃាត់ខ្លួនឃនសង័្សយម្នាក់ឈ្មោះអ៊ួន វិបុល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចសង្កាត់រតនៈក្រុងបាត់ដំបង បន្ទាប់ពីជនសង័្សយខាងលើ បានធ្វើសកម្មភាព លួចកាត់ យកខ្សែភ្លើងរបស់ប្រជាពលរដ្ឋជាជនរងគ្រោះឈ្មោះ ឡាច ផល្លី ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិសុភី០១ សង្កាត់ រតន:ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាវេលាម៉ោង១៥ និង ៤០នាទី ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងពេលកំពុង ធ្វើសកម្មភាពបានបន្តិច នៅចំណុចកើតហេតុខាងលើ ។

ក្នុងពេលឃាត់ខ្លួននេះមានខ្សែភ្លើងទំហ 2×25 ប្រវែង15ម៉ែត្រ ដែលជនសង័្សយទើបកាត់បានថ្មីៗ ជារបស់ជនរងគ្រោះខាងលើ និងបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលក្រុងកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ រីឯខ្សែភ្លើងបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់