ព័ត៌មានជាតិ

ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណីលួច​គោ​ ពលរដ្ឋ​ចំនួន០៣​ក្បាល​ដឹក​តាម​រថយន្ត​

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​ស្វាយចេក​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ចំណុច​មុខ​វិទ្យាល័យ​កកោះ​ ស្ថិត​ក្នុងភូមិ​កកោះ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ករណី​ លួច​សត្វ​គោ​ ពលរដ្ឋ​៣​ក្បាល​ដឹក​តាម​រថយន្ត ​។​

​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​​ នៅ​យប់​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ ប្រជាពលរដ្ឋ​ ឈ្មោះ​ វ៉ា​ត់​ ផុ​ន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​ប្រាសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ថា​ មាន​ចោរ​ចូល​លួច​សត្វ​គោ​ញី​របស់​គាត់​ចំនួន​០៣​ក្បាល​ ដែល​ចង​ទុក​នៅ​នឹង​ផ្ទះ​ ដឹក​តាម​រថយន្ត​ម៉ាក​ហុ​កឡ​កូ​រេ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ កំពត​ ២A​ ០៥៩៥​ ។​ លោក​បាន​ចាត់តាំង​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ​គ្រប់​ផ្លូវ​ចេញចូល​ទៅ​ភូមិ​ប្រាសាទ​ លុះ​នៅ​វេលា​ម៉ោង​០០​និង​៥៥​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​២៦ ​ខែកក្កដា​ ឆ្នាំ​២០២១ ​ឃើញ​រថយន្ត​ដូច​មាន​ភិនភាគ​ ម្ចាស់​គោ​បាន​រាយការណ៍​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៦A​ កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់​ត្រួតពិនិត្យ​ មាន​ដឹក​សត្វ​គោ​ញី​ចំនួន​០៣​ក្បាល​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​​ ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ កើត​ សុ​វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ​ បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ ឈ្មោះ​ សោ​ន​ ម៉ា​ញ​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ នៅ​ភូមិ​ស្នោ​ ឃុំ​ត្រ​ពាំង​ស្នោ​ ស្រុក​ព្រះ​វិហារ​ ខេត្តព្រះវិហារ​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ។​ ចំណែក​សត្វ​គោ​ទាំង​០៣​ក្បាល​ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕

មតិយោបល់