ព័ត៌មានជាតិ

នារីអាយុ ១៩ឆ្នាំ ធ្វើការតាមហាងផឹកស៊ីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ មានករណីនារីវ័យក្មេងអាយុ ១៩ឆ្នាំម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កើតហេតុតាំងពីវេលាម៉ោង ៨យប់មិញម្ល៉េះ រហូតមកដល់ព្រឹកនេះ ទើបសមត្ថកិច្ចទទួលបានដំណឹង នឹងចុះត្រួតពិនិត្យកោសល្យវិច័យ។

ជនរងគ្រោះមានឈ្មោះ អា ម៉ុម ហៅ ស្រីម៉ៅ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ ធ្វើការតាមហាងផឹកស៊ី មានស្រុកកំណើត ឯស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ បានទៅផឹកស្រានៅអរិយក្សត្រ និងផុសស្ដរីសេដរយៈពេលបីថ្ងៃជាប់គ្នា ហើយឲ្យមិត្តភក្តិនាំទៅចាក់សាក់រូបនាគ តែមិត្តថា ចាំស្អែកចាំនាំទៅ លុះយប់ឡើងចូលទៅសួរនាំ រឿងហូបបាយទឹកហើយឫនៅ មិនឮឆ្លើយតបសោះ ក៏អង្គុយចុះរួចយកដៃស្ទាបអង្រួន ស្រាប់តែឃើញរឹងដៃរឹងជើងស្លាប់បាត់ទៅហើយ។

ករណីនេះ ក្រោយកើតហេតុបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើតខេត្តតាកែវ៕

មតិយោបល់