ព័ត៌មានជាតិ

រថយន្តម៉ាស្តាចតស្ងៀមហាយលែនឌ័រគេចម៉ូតូ បុកពីក្រោយខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តម៉ាស្តាចតស្ងៀមមហាយលែនឌ័រគេចម៉ូតូ បុកពីក្រោយខូចខាតទាំងសងខាងសម្រួលគ្នាជាច្រើនម៉ោង សម្រេចប្រគល់ជូនជំនាញចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តហាយលែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A0135 បើកដោយបុរសម្នាក់។
រថយន្តម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG9720 ឈប់ស្ងៀមលើផ្លូវក្បែរចិញ្ចើមផ្លូវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត ម៉ាស្តា មួយគ្រឿង បានចតនៅស្ងៀមអែបចិញ្ចើមផ្លូវ១៣៦ ដោយក្បាលរថយន្តបែរទៅទិសខាងកើត ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ រថយន្តហាយលែនឌ័រមួយគ្រឿង បើកតាមបណ្តោយផ្លូវ១៣៦ ក្នុងទិសដៅពីលិចទៅកើតគេចម៉ូតូមួយគ្រឿង នៅខាងស្តាំដៃក៏ជ្រុកទៅបុករថយន្តម៉ាស្តាពីក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តទាំងសងខាងខូចខាតមុខក្រោយ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យមើលកន្លែងកើតហេតុ ឲ្យភាគីខាងរថយន្តទាំងសងខាងសម្រួលគ្នា ប៉ុន្តែមិនត្រូវក៏ប្រគល់ឲ្យជំនាញខណ្ឌចាត់ការបន្ត៕

មតិយោបល់