ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយនិងនគរបាលនគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ទោ តាក រៀម នាយផ្នែកប្រឆាំងគ្រឿងញៀនអធិការនគរបាលក្រុងព្រះសីហនុ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានពាក់ពន្ធ័នឹងករណីចែកចាយគ្រឿងញៀនខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៤១ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ជាក់ស្តែងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ ណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន៣កញ្ចប់ធំ ១កញ្ចប់តូច រួមនិងម៉ូតូមួយគ្រឿងម៉ាក អ៊ែប្លែត ផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបន្ត បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់