(ភ្នំពេញ)៖ វីដេអូរបស់ក្មួយស្រី ណាណា ដែលនិយាយពីចិត្តចង់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាននឹងកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំង ព្រោះជាវីដេអូមួយបង្កប់ខ្លឹមសារអប់រំ ដោយបានពន្យល់ពីអត្ថប្រយោជន៍ នៃការទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ខណៈការនិយាយរបស់កុមារីរូបនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិឲ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដឥ១៩ លើក្មេងៗនិងយុវវ័យ ដែលមានអាយុចាប់ពី១២-១៧ឆ្នាំ។
បន្ទាប់ពីបានទទួលវីដេអូនេះហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ជំនួយដល់ក្មួយស្រីណាណា។ នេះបើតាមការ Comment នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់។ ក្នុងនោះ សម្តេចតេជោ បញ្ជាក់ថា នឹងឱ្យជំនួយការរបស់សម្តេច ធ្វើការទំនាក់ទំនងទៅខាងឪពុកម្តាយ ឬអាណាព្យាបាលរបស់ក្មួយស្រីណាណា។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូមួយរបស់ក្មួយស្រី ឈ្មោះណាណា ដោយក្នុងវីដេអូនោះ ក្មួយស្រីរូបនេះ បាននិយាយរៀបរាប់ពីចាក់វ៉ាក់សាំង ថារូបគេចង់ទទួលចាក់វ៉ាក់សាំង តែដោយសារតែលក្ខខណ្ឌ ណាណា មិនទាន់គ្រប់អាយុ ណាមួយក្មេងស្រីរូបនេះ ក៏បានសម្តែងការសោកស្តាយ ដោយមានពលរដ្ឋមួយចំនួន មិនព្រមទៅទទួលចាក់វ៉ាក់សាំង ហើយរូបគេក៏សម្តែងការភ័យខ្លាចជំងឺកូវីដ១៩ផងដែរ ដោយពុំអាចទទួលបានវ៉ាក់សាំងការពារកូវីដ-១៩។
មតិយោបល់