ព័ត៌មានជាតិ

យុវតីម្នាក់ទៅលេងទឹកអូរបណ្តាលឲ្យលង់ទឹកស្លាប់ទាំងវ័យក្មេង

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំនុចទឹកអូដែលទេីបនឹងស្តារថ្មី ខាងជេីងភូមិគោកធ្នង់កណ្តាល ចម្ងាយប្រមាណ១០០០ម៉ែត្រ ស្ថិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ចាន់ ផល្លី ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំកេីតហេតុខាងលេី។ មុនពេលកេីតហេតុក្មេងស្រីរងគ្រោះបានទៅលេងទឹកអូរដែលទេីបនឹងស្តារថ្មី(មានជម្រៅជ្រៅ)ទេីបបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយពីកេីតហេតុសមត្ថកិច្ចបានប្រគល់សពកុមារីរងគ្រោះ ជូនក្រុមគ្រួសារដេីម្បីចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់