ព័ត៌មានជាតិ

ម៉ូតូ ZOOMER X បុកជាមួយឌ្រីមសង់ បណ្តាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៣០ នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូ ZOOMER X បុកជាមួយម៉ូតូឌ្រីមសង់ បណ្តាលឲ្យមនុស្សចំនួន០២នាក់ រងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវ២១៧ ទល់មុខម្តុំវត្តតាដុង្គ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុច្បាស់ប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់