ព័ត៌មានជាតិ

ធ្វើ​ទារុណ្ឌកម្ម​អ្នកបំរើ​ព្រោះ​សង្ស័យ​ថា​លួច iPhone របស់ខ្លួន​

​គូស្នេហ៍​មួយគូរ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើហឹង្សា បន្ទាប់ពី​ពួកគេ​សង្ស័យថា​អ្នកបំរើ​របស់​ខ្លួន​លួច​ទូរស័ព្ទ iPhone នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន yourjewishnews ។ ក្រុម​ប៉ូលិស​នៅ​ក្នុង​តំបន់ Sharon Region សហរដ្ឋអាមេរិក​បាន​និយាយថា គូស្នេហ៍​នោះ​មាន​វ័យ​ប្រហែលជា ៣០ ឆ្នាំ​បន្ទាប់ពី​ពួក​គេ​ចោទប្រកាន់​ថា​វាយដំ និង​ឃុំខ្លួន​អ្នកបំរើ​ខុសច្បាប់​។ តាម​ការស៊ីបអង្កេត​បង្ហាញថា កូនស្រី​របស់​ម្ចាស់ផ្ទះ និង​ដៃគូរ​របស់​នាង​បាន​សង្ស័យ​ថា​អ្នក​បំរើ​បាន​ចូល​មក​ផ្ទះ​របស់​ពួកគេ​ដើម្បី​សម្អាត​ជា​រៀង​រាល់​សប្តាហ៍ និង​លួច​របស់​មួយចំនួន​។ ជនសង្ស័យ​ត្រូវ​ម្ចាស់ផ្ទះ​ចាក់សោ​នៅក្នុង​បន្ទប់​ព្រមទាំង​វាយ​ធ្វើបាប​រហូត​ដល់​នាង​ព្រម​ទទួលស្គាល់​ការ​លួច​ប្រាក់​ជាច្រើន ប៉ុន្តែ​នាង​បាន​បដិសេធ​ការ​លួច​ទូរស័ព្ទដៃ iPhone ។​
​អ្នកបំរើ​នោះ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ នឹង​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ចោរកម្ម​បន្ទាប់​ពី​ខ្លួន​ទទួលស្គាល់​ថា​លួច​សាច់ប្រាក់​ពីក្នុងផ្ទះ​ដែល​ខ្លួន​បាន​ចូល​ទៅ​សម្អាត​។ ចំណែកឯ​កូនស្រី​ម្ចាស់ផ្ទះ និង​ដៃគូ​របស់​នាង​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា​ពួកគេ​បាន​ធ្វើ​ទារុណ្ឌកម្ម​ទៅលើ​អ្នក​បំរើ​៕​
iphone-steal-620x4651-530x347_090212015B00019411

មតិយោបល់