បរទេស៖ កីឡាករខ្សែការពារកណ្តាលដ៏ឆ្នើមសញ្ជាតិបារាំង Raphael Varane ទីបំផុតគឺអាចឈានទៅដល់ការផ្ទេរជាផ្លុវការទៅចូលរួមជាមួយនឹងកីឡាដ្ឋានOld Trafford ហើយបន្ទាប់ពីតម្លៃខ្លួនរបស់កីឡាកររូបនេះបានឈានទៅដល់ការយល់ព្រមព្រៀងគ្នា។
Varane វ័យ២៨ឆ្នាំត្រូវបានក្លឹបបិសាចក្រហម Man UTD យល់ព្រមក្នុងការចំណាយលុយប្រមាណជា៤១លានផោនឬប្រមាណជា៥៧លានដុល្លារដើម្បីអាចធ្វើការជាមួយគ្នានៅរដូវកាលក្រោយ។
ការមកដល់របស់ Varane គឺជាការចុះកុងត្រាដ៏សំខាន់មួយរបស់ក្លឹបនៅរដូវក្តៅនេះបន្ទាប់ពីវត្តមានរបស់ខ្សែប្រយុទ្ធ Jadon Sancho កាលពីសប្តាហ៍មុនក្នុងតម្លៃខ្លួនប្រមានជា៧៣លានផោនពីក្លឹប Dortmund រួចមក៕
មតិយោបល់