ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត បុកតាកូម៉ាពីក្រោយពេញទំហឹង បណ្ដាលឲ្យខូចខាត ខ្ទេចផ្នែកខាងមុខ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តម៉ាក mini coper មួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តតាកូម៉ាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ខ្ទេចផ្នែកខាងមុខទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ រួមដំណើរ និងក្រុមគ្រួសារ បានបើករថយន្តម៉ាក TAKOMA មួយគ្រឿង ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2X-7593 បើកបរតាមបណ្ដោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម គោលបំណងចេញពីច្បារអំពៅ ត្រឡប់ទៅផ្ទះវិញ ខណ:មកដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្តម៉ាក mini cooper មួយគ្រឿង ពណ៌ប្រផេះ ពាក់់ផ្លាកលេខ ភ្នំពេញ 2X-5010 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិស មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯរថយន្ត TAKOMA វិញ រងការខូចខាតពីក្រោយបន្តិចបន្ទួច រួចរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយម្ចាស់រថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងសំណង១០០$ ទៅរថយន្ត TAKOMA បញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់