ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកអូឌី ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស។

រថយន្តម៉ាក អូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6888។
ម៉ូតូម៉ាក គុប បើកបរដោយបុរសស្ត្រី ២នាក់ប្ដីប្រពន្ធ រងរបួស។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំង ២ធ្វើការសម្រួលគ្នា និងបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់