កំពង់ឆ្នាំងៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តចំនួន ៣នាក់ ប្រើប្រាស់រថយន្ដចំនួន ២គ្រឿង ដឹកនាំដោយលោក ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអ.ហស្រុករលាប្អៀរ សរុបចំនួន ៧នាក់ ដោយបានការអនុញ្ញាតពីលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ យោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ដ) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង១៥នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២-ឈ្មោះ ជា ចាន់រឹទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMERពាក់ស្លាកលេខពោធិ៍សាត់1E-7662 ពណ៌បៃតង។
២-ទូរស័ព្ទដៃចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕
មតិយោបល់