ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍លោកតាវ័យ ៧៣ឆ្នាំម្នាក់ បើកម៉ូតូវ៉ារថយន្តបណ្ដាលឲ្យស្លាប់

កំពង់ឆ្នាំ: នៅថ្ងៃពុធ ទី២៨ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទីយប់ លើផ្លូវជាតិលេខ០៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៧-៨៨ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក. FUTURE ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0762 បើកបរដោយឈ្មោះ សុខ រឿង ភេទប្រុស អាយុ ៧៣ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានឡើងវ៉ារថយន្តមួយ គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0762 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងដំណើរច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់មនុស្ស ម្នាក់ប្រុសនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចុះធ្វើការវាស់វែងរួច យកវត្ថុតាងមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់