ព័ត៌មានសិល្បៈ និងកម្សាន្ត

ពូកែញ៉ាំមែន! តែ Yang Soobin នៅតែអាចសម្រកបានរហូតដល់ទៅ ៥៥គីឡូក្រាម

 

(កូរ៉េ)៖ ទស្សនិកជនដែលនិយមទស្សនាវីដេអូក្នុងបណ្តាញសង្គម YouTube ខាងបរិភោគអាហារ ប្រាកដជាស្គាល់ តារាដ៏ល្បីល្បាញ របស់កូរ៉េម្នាក់ គឺ Yang Soobin ច្បាស់ហើយ ដោយនាង ្ច ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនតាមរយៈការបង្ហាញសកម្មភាពទទួលទានអាហារឆ្ងាញ់ៗនៅក្នុងបណ្ដាញសង្គម។ តារាស្រីនេះ មានអ្នកតាមដានបណ្ដាញសង្គមនាងជាច្រើនរហូតដល់ជិត ៥លាននាក់។

តារាស្រីនេះ មានអ្នកតាមដានបណ្ដាញសង្គមនាងជាច្រើនរហូតដល់ជិត ៥លាននាក់។ ក្រោយមក Soobin បានសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯង ដោយព្យាយាមហាត់ប្រាណនិងញុំាអាហារដែលមានកាឡូរីទាប។ កន្លងអស់រយៈពេល៣ឆ្នាំ ការព្យាយាមរបស់នាងបានផ្ដល់ការតបស្នងមកវិញគឺ Soobin បានស្រករហូតដល់ទៅ ៥៥គីឡូក្រាម គឺនៅក្នុងឆ្នាំ ២០២១នេះ នាងមានទម្ងន់ត្រឹមតែ ៨៣គីឡូក្រាម តែប៉ុណ្ណោះ។

តារាស្រីវ័យ ២៦ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនស្ងើចសរសើនៅការតាំងចិត្តនិងការខិតខំព្យាយាម ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ទោះបី Soobin កំពុងតែបន្ដការសម្រកទៀតក្ដី ក៏នាងមិនបោះបង់ការធ្វើវីដេអូបង្ហាញសកម្មភាពញុំាអាហារឆ្ងាញ់ៗរបស់នាងនោះដែរ នេះបញ្ជាក់ឲ្យឃើញថា ការព្យាយាមគង់បានសម្រេច និងធ្វើអ្វីមួយកុំបោះបង់ពាក់កណ្ដាលទី ត្រូវគិតថាហេតុអ្វីយើងចាប់ផ្ដើមធ្វើវា៕

 

មតិយោបល់