ព័ត៌មានជាតិ

ម៉ូតូពន្លះជាមួយនិងគោយន្តកន្ត្រៃដឹកឬស្សី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បានបុកជាមួយនឹងគោយន្តកន្ត្រៃ ដឹកឬស្សី បណ្តាល​ឲ្យ​បុរសម្នាក់រងរបួសបាក់ភ្លៅខាងឆ្វេង យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ​បាន​កើតឡើងកាលពីវេលាម៉ោង១០និង ២៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចបង្គោលភ្លើង NR ២៦៣ ក្នុងភូមិ​ព្រែក​ប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះ មាន​ឈ្មោះ ឆឺយ សារ៉េត ភេទប្រុស អាយុ៣១ឆ្នាំ (ជាមនុស្សគ ថ្លង់)មុខរបរកសិករ ស្នាក់នៅភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកអ្នកបើកបរគោយន្តមានឈ្មោះ កុយ ទូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរដឹកឫស្សីលក់ ស្នាក់នៅភូមិ​ពោធិ៍​ត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើយោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ គោយន្តកន្ត្រៃដឹកឬស្សីមួយគ្រឿង​បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពី ត្បូងទៅជើង ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា សេ៩០ ពណ៌ខៀវចាស់ ពាក់ស្លាក​លេខ ភ្នំពេញ 1AL-4852 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន មានជាតិស្រវឹង មិនប្រកាន់ស្តាំ មានកញ្ចក់ត្រឹមត្រូវតែអ្នក​បើ​បរ អត់ពាក់មួកសុវត្តិភាព បើកបរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នក​បើក​បរ​​ម៉ូតូដួលបោកទៅលើដងផ្លូវ ជង់ជាមួយនឹងឬស្សីចំភ្លៅ បាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទសវៀតណាម ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់​កន្លែងកើ​ត​ហេតុ និងបាននាំយកម៉ូតូនិងគោយន្ត កន្ត្រៃខាងលើយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

មតិយោបល់