ព័ត៌មានជាតិ

Bayern Munich បន្តបរាជ័យប្រកួតមិត្តភាព, Nagelsmann សារភាពថាក្រុមមានបញ្ហាមែន

 

បរទេស៖ ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich បានទទួលបរាជ័យលើកទឹ២ ហើយក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលហើយលើកនេះគឺកាន់តែធ្ងន់ធ្ងរទៀតគឺនៅក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផលដល់ទៅ២ ទល់នឹង០ ចាញ់ទៅលើក្រុម Gladbach។

គ្រូបង្វឹកក្លឹប Bayern Munich លោក Julian Nagelsmann នៅចប់ការប្រកួតបានសារភាពថារដូវកាលថ្មីខាងមុខនេះ ២០២១-២០២២ សម្រាប់ក្លឹបគឺពិតជានឹងមានភាពយឺតយ៉ាវជាមិនខានជាពិសេសខណ:ដែលក្រុមតែងតែទទួលបានការបរាជ័យជាប់គ្នាដល់ទៅ២ដងបែបនេះទៀតផងនោះ។

លោក Nagelsmann បានសារភាពដែរថាក្រៅពីនោះបញ្ហាថ្មីៗដែលនឹងកើតឡើងក៏មានដូចជាបញ្ហារបស់កីឡាករដែលទើបតែលេងឲ្យក្រុមជម្រើសជាតិហើយបញ្ហាវិរុសកូវីដដែលមានន័យថានឹងធ្វើឲ្យក្រុមរបស់យើងពិបាកក្នុងការត្រៀមខ្លួនឡើងវិញសម្រាប់វិលត្រឡប់នៃ Bundesliga ដែលនឹងធ្វើឡើងក្នុងរយ:ពេល ២សប្តាហ៍ខាងមុខនេះណាស់៕

 

មតិយោបល់