ព័ត៌មានជាតិ

អគ្គិភ័យឆេះអគារស្នាក់នៅរបស់កម្មករ ក្នុងក្រុមហ៊ុនមួយកន្លែង បណ្តាលឲ្យរងការខូចខាត

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៥១ នាទីព្រឹក ស្ថិតនៅក្នុងក្រុមទី០៦ ភូមិ ០២ ឃុំ ពេញ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យ បានឆាបឆេះអគារស្នាក់នៅ របស់កម្មករក្នុងក្រុមហ៊ុនមួយកន្លែង ដែលកំពុងដំណើរកាសាងសង់ អគ្គិសនីដើរដោយថាមពលធ្យូរថ្ម ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ឆេះខូចខាត៖ បន្ទប់ស្នាក់នៅចំនួន០៤ បន្ទប់ទាំងស្រុង ។

ករណីខាងលើនេះ ដោយមានកាសហការពន្លត់ពីកម្មករ និងសន្តិសុខក្នុងអគារស្នាក់នៅជួយពន្លត់ នឹងមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង០៨ និង៥៧នាទី ៕

មតិយោបល់