គូស្នេហ៏ ឬគូអាពាហ៏ពិពាហ៏ជាច្រើនគូអាចនឹងកើតក្តីសង្ស័យថា តើហេតុអ្វីត្រូវបំពាក់ចិញ្ចៀននៅម្រាមនាងដៃខាងឆ្វេង? ដែលការពឹតទៅ សំនួរមួយនេះមិនមែនមានតែគូស្នេហ៏ ឬគូអាពាហ៏ពិពាហ៏ប៉ុណ្ណោះទេដែលនឹកឆ្ងល់នោះ អ្នកដែលមិនទាន់មានគូក៏ឆ្ងល់ដូចគ្នាដែរ សំរាប់សំនួរដែលថា ហេតុអ្វីត្រូវពាក់ចិញ្ចៀននៅម្រាមនាងដៃខាងឆ្វេងនេះនោះ ។
មិនមែនត្រឹមតែដោយសាយើងហៅវាថាជា Ring Fingerប៉ុណ្ណោះទេ តែវាត្រូវតែមានអត្ថន័យច្រើនជាងនោះ…សូមសាកល្បងលាបាតដៃទាំងសងខាង ហើយផ្គុំចូលគ្នា(ជារៀងសំពះ) រួចហើយបត់ម្រាមកណ្តាលទាំងពីរចូលក្នុងបាតដៃ ដោយឲ្យខ្នងម្រាមដៃទាំងពីរប៉ះគ្នា ឥលូវនេះ ម្រាមដៃដែលនៅប៉ះគ្នាគឺ ម្រាមមេដៃ ម្រាមចង្អុលដៃ ម្រាមនាងដៃ និងម្រាមកូនដៃបន្ទាប់មកសូមលែងម្រាមដៃដែលនៅប៉ះគ្នានោះចេញពីគ្នាម្តងមួយៗ ដោយឲ្យម្រាមកណ្តាលស្ថិតក្នុងស្ថានភាព-ងប៉ះខ្នងគ្នាដូចមុនដដែល យើងនឹងឃើញថា ម្រាមមេដៃអាចលែងចេញពីគ្នាបានម្រាមចង្អុលដៃក៏អាចលែងចេញពីគ្នាបាន ម្រាមកូនដៃក៏អាចលែងចេញពីគ្នាបានយ៉ាងងាយស្រួលដែរ តែ…ម្រាមនាងដៃ បែរជាមិនអាចលែងចេញពីគ្នាបានឡើយ
នោះដោយសាតែ…ម្រាមកណ្តាល គឺជំនួសឲ្យខ្លួនយើងម្រាមមេដៃ ជំនួសឲ្យលោកឪពុកអ្នកម្តាយ ដែលថ្ងៃណាមួយលោកនឹងត្រូវបែកចេញពីយើងទៅ ម្រាមចង្អុលដៃ ជំនួសឲ្យបងប្អូន ដែលពួកគេក៏ត្រូវបែកពីយើងទៅរសនៅដោយឡែកដែរ ម្រាមកូនដៃ តំណាងឲ្យកូនៗ ដែលនៅពេលធំឡើង ត្រូវតែចេញទៅរស់នៅដោយខ្លួនឯង និងមានគ្រួសារ ម្រាមនាងដៃ តំណាងឲ្យគូជីវិតរបស់យើង ដែលត្រូវនៅជាប់ជាមួយយើងរហូតដល់ចាស់…។
ឥលូវប្រីយមិត្តអ្នកអានបានដឹងហើយឬនៅ ថាតើហេតុអ្វីត្រូវពាក់ចិញ្ចៀនអាពាហ៏ពិពាហ៏នៅម្រាមនាងដៃខាងឆ្វេង?
មតិយោបល់