បន្ទាយមានជ័យៈ ជនជាតិខ្មែរ ពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ក្នុង ស្រុក អារញ្ញ នៃខេត្ត ស្រះកែវ ប្រទេសថៃ ដោយគេគ្រាន់តែបានដឹងថា ជនរងគ្រោះទាំងពីរនាក់នេះមានទីលំនៅភូមិ ឃុំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពួកគាត់ទាំង២ទៅធ្វើការក្នុងទឹកដីថៃ នៅភូមិ ខាវឌីន ស្រុកវាងណាមយ៉េន ខេត្តស្រះកែវ។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ អាជ្ញាធរ ស្រុក អារញ្ញ ខេត្ត ស្រះកែវ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយរង់ចាំទំនាក់ទំនងទៅគ្រួសារសពជាមុនសិន៕
មតិយោបល់