ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី ថ្ងៃ ទី ២៧ ខែកក្កដា ឆ្នាំ ២០២១ កម្លាំង អធិការ រ ដ្ឋា ន នគរបាល ស្រុក រតន មណ្ឌល បាន ទទួល ពាក្យបណ្តឹង ពី ជន រង គ្រោះ ឈ្មោះ ផល វៀត ភេទ ប្រុស អាយុ ២៦ ឆ្នាំ មាន ទីលំនៅ ភូមិ បា ដា កជើង ឃុំ រស្មី សង្ហារ ស្រុក រតន មណ្ឌល ខេត្តបាត់ដំបង ករណី បាត់ ម៉ូតូ កើតឡើង នៅ ចំណុច ផ្សារ កសិករ ញញឹម ស្ថិត ក្នុងភូមិ បា ដាក ត្បូង ឃុំ រស្មី សង្ហារ ស្រុក រតន មណ្ឌល ខេត្តបាត់ដំបង ។

លុះដល់ ថ្ងៃ ទី ២៩ ខែកក្កដា ឆ្នាំ ២០២១ វេលា ម៉ោង ១៣ និង ៥០ នាទី អនុវត្ត តាម ការ ដឹកនាំ របស់ លោក ឧត្ដមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ក៏ ដូច ជា យោបល់ របស់ លោក វរសេនីយ៍ឯក លឹ ម ពុ ទ្ធី ឡា ស្នងការ រង ផែន ការងារ នគរបាល ព្រហ្មទណ្ឌ និង មានការ សម្របសម្រួល លើ នីតិវិធី ពី ឯកឧត្តម កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង ផង នោះ លោក វរសេនីយ៍ឯក សន និល អធិការ នគរបាល ស្រុក រតន មណ្ឌល បាន ដឹកនាំ កម្លាំង ជំនាញ ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ស្រុក រតន មណ្ឌល ចុះ សហការ ជា កម្លាំង ជំនាញ ការិយាល័យ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការ ស្រាវជ្រាវ និង បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ រី សា រ៉ាវ ភេទ ស្រី អាយុ ៣២ ឆ្នាំ មាន ទីលំនៅ ភូមិ ចា ថ្មី ឃុំ គោ កប ល្ល័ ង្គ ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ករណី នេះ សមត្ថកិច្ច បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ខាងលើ ទៅ កាន់ អធិការដ្ឋាន នគរបាល ស្រុក រតន មណ្ឌល ដើម្បី ធ្វើការ សាកសួរ ពាក់ ព ន្ធ័ ករណី លួច ម៉ូតូ ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាន សារភាព ថា ខ្លួន ពិតជា បាន លួច ម៉ូតូ របស់ ឈ្មោះ ផល វៀត ម៉ាក ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៨ ស្លាក លេខ បាត់ដំបង 1AD-4151 ប្រាកដមែន ។

ករណី នេះ កម្លាំង ការិយាល័យ ជំនាញ បាន រៀបចំ សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្តបាត់ដំបង ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់