ព័ត៌មានជាតិ

Update៖ឆេះរថយន្តក្រុងដឹកអ្នកដំណេីរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ២៣គ្រឿង ស្លាប់ មនុស្ស ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ

ភ្នំពេញ: រថយន្តក្រុងដឹកអ្នកដំណេីរ២៣គ្រឿង បានឆេះទាំងស្រុងនិងប្រទះឃេីញលលាដ៍ក្បាល មនុស្ស ស្លាប់ ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំណតរថយន្តក្រុងខាងលេីក្បែគល់ជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន )ក្នុងភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំលេងផ្ទុះចេញពីចំណតរថយន្តក្រុង ក្រុមហ៊ុនវីរ:ប៊ុនថាំ ចេញផ្សែងមកក្រៅមានអណ្តាតភ្លើង ទើបប្រជាពលរដ្ឋ រួមទាំងបុគ្គលិកក្រុមហ៊ុន យកបំពុងពន្លត់អគ្គិភ័យជាច្រើនបំពុង មកបាញ់ពន្លត់តែទប់ស្តាត់មិនបានក៏ឆាប់ឆេះយ៉ាងសន្ធោសន្ធៅក៏រាយការណ៍ទៅកម្លាំងការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣៥គ្រឿង ក្នុងនោះមាន រថយន្តរបស់ ការិយាល័យ បង្ការ និង ពន្លត់អគ្គិភ័យចំនួន២១គ្រឿង រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង រថយន្តរបស់ទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង និង រថយន្តរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿង។

ចំពោះការខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះបានបំផ្លាញរថយន្តក្រុងរបស់ក្រុមហ៊ុនចំនួន២៣គ្រឿងនិងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកអត្តសញ្ញាណ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះមូលកំពុងស្រាវជ្រាវបន្ត៕

 

មតិយោបល់