ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ជួបជុំពិសារគ្រឿងស្រវឹង ល្មើសនឹងវិធានការរដ្ឋបាល១៤ថ្ងៃ

ភ្នំពេញ: យោងតាមផេក រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងល្បាតគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសារគ្រឿងស្រវឹងចំនួន០៨នាក់ ស្រី០១នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់