ព័ត៌មានជាតិ

ល្បួងក្មេងស្រីយកទៅរួមភេទ នៅផ្ទះសំណាក់២២២ បែកការណ៍ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

កណ្ដាល: សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយទទួលបណ្ដឹងពីខាងម្ដាយជនរងគ្រោះ ពាក់ព័ន្ធនឹងករណីរួមភេទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់២២២ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ.ច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខេត្តកណ្តាល មុខរបរកម្មការិនី កាត់ព្រុយខោអាវ។ ចំណែកជនល្មើស ឈ្មោះសំ ចន្ថា ហៅវ៉ែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនល្មើស ធ្វើការនៅសិប្បកម្មកាត់ព្រុយខោអាវជាមួយគ្នា មានទីតាំងនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានរយ:ពេល៥ខែ ក្នុងពេលនោះជនល្មើស និងជនរងគ្រោះ ក៏ចាប់ផ្តើមមានទំនាក់ទំនងស្រឡាញ់គ្នា និងធ្លាប់បានដើរលេង ជាមួយគ្នាជាច្រើនដង ប៉ុន្តែមិនធ្លាប់បានរួមភេទ ជាមួយគ្នាទេ។

លុះដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ជនល្មើសបាន បបួលជនរងគ្រោះដើរលេងនៅកោះពេជ្រ ហើយបាននាំជនរងគ្រោះ ទៅរួមភេទជាមួយគ្នាបានសម្រេចចំនួន២ដង នៅផ្ទះសំណាក់យីហោ២២២ ហើយនៅថ្ងៃទី១៨ ខែឆ្នាំដដែល បានបន្តដេកនៅផ្ទះសំណាក់ដដែលទៀត ដោយរួមភេទជាមួយគ្នាបានសម្រេចចំនួនបីដង។

បន្ទាប់មកនៅថ្ងៃទី១៩ខែឆ្នាំដដែល ទើបជនល្មើសនាំជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ត្រូវបានម្តាយសួរនាំជនរងគ្រោះ ដឹងរឿងរ៉ាវ ហើយបានមកដាក់ពាក្យបណ្តឹង ឲ្យឃាត់ខ្លួនជនល្មើសតែម្តង៕

មតិយោបល់