ព័ត៌មានជាតិ

ថៅកែហាង និងនារីខារ៉ាអូខេ ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីល្មើសវិធានការ…

កោះកុងៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ សហការជាមួយ កម្លាំងអាជ្ញាធរភូមិឃុំ និងមានការសម្របសម្រួលនីតិវិធីដោយលោក អៀង ចាន់ភារ៉ា ព្រះរាជអាជ្ញារង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលបានល្មើសវិធានការរដ្ឋបាល និងរារាំងបង្កជាឧបសគ្គដល់សមត្ថកិច្ច ក្នុងការអនុវត្តវិធានការរដ្ឋបាលរួមមានមាន៖
១.ឈ្មោះ សេន បញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
២. ឈ្មោះ យីង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ។
៣. ឈ្មោះ ញឹប រ៉ាត់ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ។
៤. ឈ្មោះ សុខ ណូ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ ៣សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
៥. ឈ្មោះ អួង បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេង ទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។ នៅចំនុចហាងខារ៉ាអូខេ កុលាបសសពយុវជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជនសង្ស័យទាំង៥នាក់កំពុងកសាងសុំណុំររឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់