ព្រះសីហនុៈ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក គ្រាន់តែឪពុកម្តាយបង្កើតរបស់ខ្លួន គាត់ស្តីបន្ទោសពីរឿងដើរផឹកស៊ី ស្រាប់តែកូនប្រុសម្នាក់ខឹងចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យបាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចក្រុម៥ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សពជនរងគ្រោះ ឈ្មោះ បាន នួន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុ បានយកខ្សែអង្រឹ ងចងកទៅនឹងផ្ទោងដំបូលផ្ទះ ។ មូលហេតុ៖ ខឹងឪពុកម្តាយស្តីបន្ទោសនឹងដេញចេញពីផ្ទះ ។
តាមការបំភ្លឺរបស់ឈ្មោះ បាន លាត ត្រូវជាឪពុកបង្កើតបានរៀបរាប់ថា ជនរងគ្រោះតែងតែផឹកស៊ីស្រវឹង ហើយពេល
ចូលផ្ទះរករឿងឪពុកម្តាយ នឹងវាយបំផ្លាញសម្ភារៈក្នុងផ្ទះ ហើយពួកគាត់ជាឪពុកម្តាយបានស្តីបន្ទោស និងដេញចេញ មិនអោយរស់នៅជាមួយ ។ លុះវេលាម៉ោងកើតហេតុខាងលើ ទើបប្រទះឃើញជនរងគ្រោះ ចងកក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតខ្លួនប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ច បានប្រគល់ទៅឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់