ព័ត៌មានជាតិ

ឪពុកក្មេក សម្លាប់កូនប្រសារ ការពារកូនស្រី

ភ្នំពេញៈ Post News សូមលើកយករឿងរ៉ាវគ្រួសារមួយដែលតែងតែកើតនូវអំពើហិង្សាមិនចេះចប់មិនចេះហើយ រវាងប្តីប្រពន្ធដែលទើបរៀបការហើយ ទីបំផុតឪពុកក្មេកសម្លាប់កូនប្រសារចោល ដើម្បីសេចក្តីសុខកូនស្រី។

ជាក់ស្តែងបុរសម្នាក់ដោយសារតែទប់កំហឹងនៃការវាយដំមកលើ កូនស្រីបង្កើតជារៀងរាល់ថ្ងៃពីសំណាក់ បុរសជាប្តីនឹងជាកូនប្រសារនោះធ្វើឲ្យឪពុកក្មេក ចិត្តដាច់វាយសម្លាប់កូនប្រសារចោលស្លាប់ក្នុងថ្លុកឈម រួចដឹកសាកសពតាមម៉ូតូ យកទៅឲ្យប៉ូលិសនឹងសុខចិត្តទទួលទោសដោយមិនគេចវេសឡើយ។

ហេតុការណ៍បានធ្វើឲ្យភ្ញាក់ផ្អើលពេញហ្វេសបុកនៅប្រទេសវៀតណាម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ទឹកចិត្តឪពុកចំពោះកូនទោះដឹងថា ត្រូវមានទោសប្រហារជីវិត តែដើម្បីក្តីសុខកូនស្រីបង្កើតឪពុកហ៊ានយកជីវិតទៅប្តូរជាមួយកូនប្រសារចិត្តកំណាច។

សកម្មភាព ឪពុកការពារកូនស្រី ដែលត្រូវប្តី ត្រូវជាកូនប្រសារវាយដំច្រំធាក់ស្ទើរស្លាប់ស្ទើររស់រាល់ៗថ្ងៃក្រោយពេលរៀបការរួចមកនោះ ហើយទីបំផុតឪពុកក្មេងសុខចិត្តទទួលទោសដោយសម្លាប់កូនប្រសារចិត្តអប្រិយនោះចោល ដើម្បីឲ្យកូនស្រីមានសេចក្តីសុខ។

រឿងនេះធ្វើឲ្យអ្នកភូមិគាំទ្រគ្រប់គ្នា ហើយក៏មិនឲ្យឪពុករូបនេះធ្វើវិធីបែបនេះដែរទេ។

រឿងនេះតើច្បាប់អនុវត្តបែបណាចំពោះគាត់?។ គេជឿកូនៗជាច្រើនយល់ពីទឹកចិត្តឪពុក ក្រោយពីបានមើលរូបភាពនេះ។ ឪពុកម្តាយ ហ៊ានធានាក្តីសុខរបស់កូន តែកូនមួយចំនួនមិនហ៊ានធានាក្តីសុខឪពុកម្តាយទេ! ៕

ប្រភពៈវៀតណាម

មតិយោបល់