ព័ត៌មានជាតិ

ចោរ២នាក់លួចកាច់សោរម៉ូតូមិនបានត្រូវបានសមត្ថកិច្ចក្របួចទាំងព្រឹក

កំពង់ធំៈ សមត្ថកិច្ចបានចាប់ចោរ២នាក់ទាំងព្រឹកកាលពី ថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ នៅចំណុចផ្សារសែនហាយក្នុងភូមិបឹងកណ្តាលឃុំបឹងស្រុកបារាយណ៌ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីលួចម៉ូតូ ១គ្រឿង ម៉ាក C125 ខ្មៅសេរី២០១៣ ស្លាកលេខកំពង់ធំ1F3965របស់ឈ្មោះឌុច រិន ប្រុស ៥៥ឆ្នាំ នៅភូមិឃុំកើតហេតុ ដែលគាត់បានទុកម៉ូតូនៅមុខផ្ទះគេក្បែរផ្សារពេលនោះមានជនសង្ស័យចំនួន02នាក់ដែលចូលលួចម៉ូតូមាន គឺទី១-ឈ្មោះវណ្ណ ឌី ប្រុស អាយុ២៦ ឆ្នាំ ,ទី២-ឈ្មោះមូល សារី ប្រុស អាយុ ២៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិចំបុី ឃុំចំប៉ី ស្រុកអង្គជ័យខេត្តកំពត ។

មុនធ្វើសកម្មភាព មុខសញ្ញាឈ្មោះវណ្ណ ឌី ជិះឡានពីផ្ទះមកជួបឈ្មោះមូល សារី នៅភ្នំពេញ ដេក១យប់ លុះព្រឹកថ្ងៃ១៤ ពួកវាជិះម៉ូតូម៉ាក់C125ខ្មៅ ផ្លាកលេខពោធិសាត់1E3246 មកដេកផ្ទះសំណាក់រំចង់ ក្នុងភូមិត្រពាំងស្វាយឃុំបល្ល័ង្គស្រុកបារាយណ៌រហូតដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ម៉ោង ៧ និង៣០នាទី ទើបពួកវាជិះម៉ូតូមកដល់កន្លែងកើតហេតុម្នាក់ចុះទៅកាច់សោរយកម៉ូតូ និងម្នាក់ទៀតចាំជិះអម។ ភ្លាមៗនោះកំលាំងមូលដ្ឋានបានរាយការណ៍ទាន់ពេលមកសមត្ថកិច្ចនគរបាលសហការជាមួយប្រជាការពារនឹងពលរដ្ឋនៅទីនោះចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតែម្តង។

វត្ថុតាងចាប់យកលើខ្លួនជនសង្ស័យ-ម៉ូតូC125 ខ្មៅ សេរី២០១៤ ផ្លាកលេខពោធិសាត់1E3246 ១គ្រឿង-កូនសោរម៉ូតូ02 មួកសុវត្ថិភាព 02-រីឯមុខសញ្ញាឃាត់នៅអធិកាដ្ឋានដើម្បីកសាងសំណុំរឿងទៅតុលាការ -ម៉ូតូជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

photo_2016-08-16_21-19-56photo_2016-08-16_21-20-00photo_2016-08-16_21-20-03photo_2016-08-16_21-20-08photo_2016-08-16_21-20-11photo_2016-08-16_21-20-15photo_2016-08-16_21-20-20photo_2016-08-16_21-20-24photo_2016-08-16_21-20-30

មតិយោបល់