ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ចោរលួចម៉ូតូ ២នាក់ ដល់ផ្ទះសំណាក់ហាវៃ បន្ទាប់ពីលួចបានម៉ូតូពីរគ្រឿងបានសម្រេច

រតន:គិរី: ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចខេត្ត រតន:គិរី តាមស្រាវជ្រាវចាប់រហូតដល់ក្នុងផ្ទះសំណាក់ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូពីរគ្រឿងបានសម្រេច ហើយយកទៅលាក់នៅក្នុងព្រៃ។

ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៦ នៅចំនុចនៅចំនុចផ្ទះសំណាក់ហាវៃ ស្ថិតក្នុងភូមិ ទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុង បានលុង ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងជំនាញសហការណ៍ និងកម្លាំងអធិការក្រុងបានលុង សមត្ថកិច្ចបានពាក្យបណ្តឹង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះ សុខ សុកាំង ហៅ យក្ស ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ចាងហុក ឃុំ ប្រាំពីរD ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ។ ទី២ឈ្មោះ ហុឺ រាជ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុុខរបរ មិនពិតប្រាកដ រស់សង្កាត់ បឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ឋនាគារខេត្តកំពង់ចាមពីបទហិង្សា និងលួចម៉ូតូខេត្តក្រចេះ ០១លើក ខេត្តត្បូងឃ្មុំ០១លើក និងម្នាក់ទៀតឈ្មោះ សុី ថា ហៅ ធី ជាអ្នកបើកបរសម្រាប់ធ្វើសកម្មភាព បានរត់គេចខ្លួន។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព លួចកាច់ករម៉ូតូ ចំនួនពីរគ្រឿង ហើយយកទៅលាក់ទុកក្នុងព្រៃ រងចាំស្ងាត់ជិះចេញទៅតែម្ដង ។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅយកម៉ូតូដែលយកទៅលាក់ទុកក្នុងព្រៃចំនួនពីរគ្រឿងជារបស់ជនរងគ្រោះ និង ដកហូតបាន រថយន្ដឆ្លាមពណ៌ទឹកមាស មួយគ្រឿងដែលពួកវាជិះធ្វើសកម្មភាព ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ និងស្វែងរកបក្ខពួកជនសង្ស័យបន្តទៀត៕

photo_2016-08-16_21-49-13

photo_2016-08-16_21-49-22

photo_2016-08-16_21-49-26

photo_2016-08-16_21-49-30

photo_2016-08-16_21-49-39

photo_2016-08-16_21-49-44

photo_2016-08-16_21-50-02

photo_2016-08-16_21-50-07

photo_2016-08-16_21-50-11

photo_2016-08-16_21-50-15

photo_2016-08-16_21-50-19

មតិយោបល់