ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅស្រុកកំរៀង

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​ និង​៥០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក​ នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១០១​និង​១០២​ ផ្លូវជាតិ​លេខ​៥៩​ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​ត្រាង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​អោយ​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ បាន​រាយការណ៍​ អោយ​ដឹង​ថា​ មាន​រថយន្ត​ ១​គ្រឿង​ ម៉ាក​ហាន់​ដាយ​ កង់​៦​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-9252​ បើកបរ​ដោយ​ឈ្មោះ​ ភ​ន់​ ភា​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ រស់នៅ​ភូមិ​ចុង​ធ្លក​ ឃុំ​ពពែ​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ បាន​បើក​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AA-5917​ បើកបរ​ដោយ​ឈ្មោះ​ សៀង​ អូន​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​ កំ​រៀង​ ខេត្តបាត់ដំបង​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​។​

​ករណី​នេះ​ កម្លាំង​នគរបាល​ជំនាញ​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ និង​វាស់វែង​ រួច​ដកហូត​មធ្យោបាយ​បង្ក​ទាំង​ពីរ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕​

មតិយោបល់