ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញាពិត! ទោះមិនពាក់ស្បែកជើងកែង តែ ចន សុទីម៉ា នៅតែខ្ពស់ស្រឡះ

 

អតីតបវរកញ្ញា «Miss Dream Girl of The year International »២០១៩/២០២០ ឬលំដាប់រងទី៤ ក្នុងកម្មវិធី«Miss Tourism International» ២០១៩ កញ្ញា ចន សុទីម៉ា ក្រោយមានឈ្មោះជាបវរកញ្ញារួច នាងកាន់តែទទួលបានឈ្មោះល្បីល្បាញមានមហាជនស្គាល់ច្រើនគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នតារារូបនេះក៏កាន់តែមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់ផងដែរ បើតាមការសង្កេតឃើញកន្លងមក។

ជាក់ស្ដែង ប្រិយមិត្ត និងហ្វេនកញ្ញា ចន សុទីម៉ាផ្ទាល់ ច្បាស់ជាបានដឹងរួចមកហើយអំពីកម្ពស់ដ៏ខ្ពស់ស្រឡះរបស់នាង ដោយតារារូបនេះមានកម្ពស់រហូតដល់១,៧៨ ម៉ែត្រឯណោះ។ ក្នុងនោះដែរ ថ្មីៗនេះ អតតីតបវរកញ្ញារូបនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនភ្លឹកនឹងកម្ពស់របស់នាងគ្រប់គ្នា ដោយសារនាងបានតុបតែងខ្លួនស្លៀកខោជើងខ្លី បញ្ចេញជើងវែងស្រឡូននោះ។ បើទោះបីតារាស្រីរូបនេះមិនពាក់នូវស្បែកជើងកែង តែមើលទៅនាង នៅតែខ្ពស់ ហើយមានរូបរាងតូចច្រឡឹងទៀតផង។

 

ម្យ៉ាងវិញទៀត បើនិយាយដក់រូបសម្ផស្សឃើញថា កញ្ញា ចន សុទីម៉ា ពិតជាមានរូបសម្រស់ស្រស់ស្អាតជា ពិសេស មានមុខមាត់ស្អាតមានមន្តស្នេហ៍តែម្ដង។ ជាពិសេស ពេលដែលតារាស្រីរូបនេះតុបតែងខ្លួន មិនថាក្នុងឈុតសម្លផកបំពាក់ទាម័យ ឬបែបបុរាណនោះទេ ឃើញថាមានភាពលេចធ្លោ និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រផងដែរ៕

 

មតិយោបល់