ព័ត៌មានជាតិ

ឆក់បានសម្រេចតែចំថ្ងៃស៊យជាប់ខ្នោះល្មម

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ចំណុចមុខស្ថានីយ៍ប្រេងBVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន០៣នាក់ (គេចខ្លួន ០១នាក់ឈ្មោះវណ្ណ) មធ្យោបាយម៉ូតូ០៣គ្រឿង ។

ជនសង្ស័យ០២នាក់៖
១-ឈ្មោះ សុវណ្ណ ណ្ណារិទ្ធ(ហួរ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនោះឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
២-ឈ្មោះ សៀង សុភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (គ្នានសារធាតុញៀន) បានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ នី សឿន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖
-កាបូបស្ពាន០១
-លុយខ្មែរ៦០០.០០០រៀល
-ទូរសព្ទ័ដៃណូគារចុចពិល០១គ្រឿង។

សម្ភារ:បន្សល់ទុក៖ ម៉ូតូ០២គ្រឿង
១-ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IL-2091
២-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IQ-2745 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់