ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ ៨នាក់ បន្ទាប់ពីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចផ្ទះលេខ២៨៨ ផ្លូវ៩២ ភូមិត្រាពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន ៨នាក់៖
១-ឈ្មោះ សុន សុភាព ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រសួងសាធារណៈការ ស្នាក់នៅផ្ទះលេខ២៨៨ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
២-ឈ្មោះ សា ម៉េត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៨០ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ សូ ភ័ត្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឯកជន ស្នាក់នៅផ្ទះលេខ១៧៧ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ ឡាញ សុខធារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។
៥-ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៦-ឈ្មោះ ហុន សាទុំ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង ស្នាក់នៅផ្ទះលេខ២៨៤ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។
៧-ឈ្មោះ ម៉ៃ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ។
៨-ឈ្មោះ ឈីម ឡុងហាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការ អប់រំផាកពិន័យ ៕

មតិយោបល់