កំពង់ស្ពឺៈ នៅថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះkm ១១០~១១១ ចំណុចផ្លូវបែកទំនប់ឡាង ភូមិរលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់លូខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងទាំង ២នាក់។
ជនរងគ្រោះ ២នាក់ រួមមាន៖
១-ឈ្មោះ ថុល សម្ភស្ស ភេទប្រុស អាយុ ២០ឆ្នាំ (គ្មានមួក)។
២-ឈ្មោះ ឡុច មុំ ភេទប្រុស អាយុ ២៥ឆ្នាំ (គ្មានមួក)។
ទាំង២នាក់ រស់នៅភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក អិចសិនទ័រ គ្មានស្លាកលេខ បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះដល់ចំណុចខាងលើ បើតាមការសន្និដ្ឋាន គឺបើកក្នុងល្បឿនលឿន បានជ្រុលចង្កូតធ្លាក់ចូលប្រហោងលូ តែមិនដឹងធ្លាក់តាំងពីពេលណា លុះព្រឹកឡើងម៉ោង ៦ព្រឹកទើបដឹង ។
ក្រោយកើតហេតុសពទាំង ២នាក់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរុងរឿង បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់