ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ៩នាក់ករណីលួចទ្រព្យសម្បត្តិពលរដ្ឋ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលឃាត់ខ្លួននៅចំណុចផ្លូវបេតុងមុខវត្តផ្សារកណ្តាលស្ថិត ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី។

តាមរបាយការណ៍បានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៩នាក់កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាត ដល់ចំណុចផ្លូវបេតុងមុខវត្តផ្សារកណ្តាល ស្ថិតក្នងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក៏បានជួបជនសង្ស័យ២នាក់ឈ្មោះសៅ​ពុំ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះយ៉ុន សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនទាំង២នាក់ ស្នាក់នៅភូមិផ្សារកណ្តាល ដើរស្ពាយការ៉ុងបានធ្វើការត្រួតពិនិត្យឃើញមានក្បាលរ៉ូមីណេទឹកកន្លះការ៉ុង។

តាមការសាកសួរបានឆ្លើយថាពួកគេបានលួចយករបស់គេនៅក្នុងផ្ទះដែលអត់មានមនុស្សនៅក្នុងភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។លុះដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១វេលាម៉ោង១១និង៣០នាទីយោងតាមចម្លើយរបស់ជនទាំង២នាក់នោះក៏ឈានដល់ឃាត់ខ្លួនបក្ខពួក០៧នាក់ទៀតនៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាលដែលមាន១.ឈ្មោះមិត្តណា សឿត មានអាយុ២១ឆ្នាំ២.ឈ្មោះ ធៀង លាភ ហេងហៅហើមភេទប្រុសអាយុ២៧ឆ្នាំ៣. ឈ្មោះកែវ ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះទីម ភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ ៥. ឈ្មោះយ៉ាន ស្រិន ភេទប្រុស អាយុ៣០ឆ្នាំ ៦.ឈ្មោះឆោម ម៉ាន ភេទប្រុស អាយុ២៥ឆ្នាំ៧. ឈ្មោះយ៉ុម ឈី ភេទប្រុសអាយុ១៧ឆ្នាំជនទាំងអស់នោះស្នាក់នៅភូមិផ្សារកណ្តាល។

ដកហូតវត្ថុតាងរួមមាន៖កង្ហាត្រជាក់០១ចានបង្គន់០១ភ្លើងហ្វា០៦ឧបករណ៍បន្ទប់ទឹកខ្សែភ្លើងមួយចំនួនកញ្ចក់សុលឡា០៦ដុំឌីសង់ទ័រ១៦រឺម៉កកង់បី០១កាំបិតក្វែវ០១ពូថៅ០២ដាវ០១ដបជក់គ្រឿងញៀន០៣។

ចម្លើយសារភាពជនសង្ស័យទាំងអស់ពិតជាបានសកម្មភាពដើរលួចរបស់របរប្រជាពលរដ្ឋពិតប្រាកដមែន។

កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់