ព័ត៌មានជាតិ

គុណវិបត្តិ និងរោគសញ្ញា របស់អ្នកដែលចូលចិត្តបរិភោគ «ផ្អែម» ជ្រុលពេក

សម្រាប់អ្នកដែលនិយមបរិភោគចំណី ឬម្ហូបអាហារដែលផ្អែមៗខ្លាំងពេក ខាងក្រោមនេះ គឺគុណវិបត្តិរបស់ភាពផ្អែម ដែលយើងត្រូវដឹង និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់៖

 

១. នឹងកើតមាន ភាពគ្មានតុល្យភាពរបស់ឈាម…ព្រោះជាតិស្ករ អាចជ្រាបចូលទៅក្នុងឈាមបានយ៉ាងឆាប់រហ័ស និង​ធ្វើឱ្យឈាម មានភាពជាអាស៊ីតកាន់តែច្រើនឡើង ទើបរាងកាយត្រូវសម្រួលតុល្យភាពមកវិញ ដោយការទាញយកសារធាតុរ៉ែ ដែលរាង​​​កាយប្រមូលសន្សំនៅក្នុងឆ្អឹងមកប្រើប្រាស់ ជាមូលហេតុធ្វើឱ្យកើតរោគឆ្អឹងស្រួយ និងធ្មេញពុក ជាដើម។

២. កើតមានការរីកកើនច្រើនឡើងនៃជាតិខ្លាញ់…ព្រោះជាតិស្ករ ដែលមានច្រើនលើសភាពចាំបាច់នៅក្នុងរាងកាយ នឹងត្រូវប្រែសភាព ឱ្យក្លាយទៅជាខ្លាញ់​ ​ហើយនាំទៅសន្សំទុក នៅក្នុងចំណែកផ្សេងៗរបស់រាងកាយ មិនថាតែ ត្រគាក ដើមដៃ ភ្លៅ ឬក្បាលពោះ-ល- ដែលទាំងអស់នេះ ជាមូលហេតុធ្វើឱ្យកើតជម្ងឺធាត់ដោយកន្លែង ឬធាត់ពេញទាំងដងខ្លួនតែម្ដង។

៣. កើតមានខ្លាញ់ រីកកើនច្រើននៅតាមអវយវៈខាងក្នុង ដូចជានៅតាម សសៃឈាម បេះដូង ថ្លើមក្រលៀន ធ្វើឱ្យកើតជំងឺលើសឈាម ទឹកនោមផ្អែម ខ្លាញ់ញ៉ុកណែន នៅក្នុងសរសៃឈាមជាដើម។

៤. ងងុយគេងច្រើនជាងប្រក្រតី…ព្រោះការបរិភោគផ្អែមជ្រុលពេក នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធការងាររបស់​ខួរ​​ក្បាល ធ្វើឱ្យរាងកាយមានអារម្មណ៍ទន់ល្វើយ ឆាប់ស្ងាប និងងាយងងុយគេង ជាងអ្នកដទៃ។

៥. កើតជំងឺរ៉ាំរ៉ៃ…ស្ករថែមទាំងអាចធ្វើឱ្យកើតជំងឺរ៉ាំរ៉ៃផ្សេងៗទៀតបាន មិនថាតែ កើតមុន ឈឺក្បាលរ៉ាំរ៉ៃ កើតរោគប្រកាំង ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម ដែលសុទ្ធតែមានការពាក់ព័ន្ធទៅនឹងការចូលចិត្តបរិភោគផ្អែមទាំងអស់។

៦. ធ្វើឱ្យជំងឺឆ្លងមេរោគ កាន់តែធ្ងន់ធ្ងរឡើង…ព្រោះមេរោគភាគច្រើន ប្រើប្រាស់ស្ករធ្វើជាអាហារ នៅពេលយើងបរិភោគស្ករ (ជាតិផ្អែម)​ ចូលទៅច្រើន វាប្រៀបដូចជាការបង្កើនអាហារ ឱ្យទៅបណ្តាមេរោគទាំងនោះអ៊ីចឹងដែរ ធ្វើឱ្យមេរោគរីកចម្រើនធំធាត់យ៉ាងល្អ និងធ្វើឱ្យអ្នកដែលកើតជំងឺឆ្លងមេរោគ កើតអាការធ្ងន់ធ្ងរឡើង បានទៀតផង។

៧. ធ្វើឱ្យមានសមាធិខ្លី…ចំពោះកុមារដែលចូលចិត្តញ៉ាំបង្អែម ឬស្ករច្រើនៗ ក្រៅពីធ្វើឱ្យធ្មេញពុកហើយ នៅធ្វើឱ្យកុមារ ក្លាយទៅជាមនុស្សឆាប់ខឹង និងមានសមាធិខ្លីទៀតផង។

 

យើងអាចដឹងបានថា រាងកាយរបស់យើង មានជាតិស្ករច្រើនលើសពីតម្រូការ បានតាមរយៈ រោគសញ្ញា និងអាការរោគ​ដូចខាងលើ តែបច្ចុប្បន្ននេះ ដោយសារបច្ចេកវិទ្យាដ៏ទំនើប ខាងផ្នែកវេជ្ជសាស្រ្ត គេបាន

ផលិតឧបករណ៍ សម្រាប់ត្រួតពិនិត្យជាតិស្ករ​នៅ​ក្នុងរាងកាយ ដែលនឹងធ្វើឱ្យយើង​ ​បានដឹង និងងាយស្រួលក្នុងការការពារ គ្រប់ក្រង និងថែរក្សាសុខភាពរាងកាយរស់យើង ពីជំងឺដង្កាត់ផ្សេងៗដូចខាងលើ​បាន៕

 

 

 

មតិយោបល់